សាររបស់សមាគមន

•សមាគម អភិវឌ្ឍន៍អតីតអ្នកបំរើជាតិ ជាសមាគម ស្ថិតក្រោមច្បាប់គ្រប់គ្រង​ អង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួង មហាផ្ទៃ ក្រោមលិខិតអនុញ្ញាតលេខ ១២០៦សជណ ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំំ ២០០២ និងលិខិតអនុញ្ញាតិ ១៩០៧សជណ​ ចុះថ្ងៃទី ០៧​ ខែ សីហា ឆ្នាំ ២០១៩ ។

•នាងខ្ញុំ និងសហការី ក្រោយពីទទួលបានអនុសាសន៍ដ៏ល្អពីថ្នាក់ដឹកនាំប្រទេស អោយនាំគ្នាគិតគូរពីអនាគតនៃ អតីត អ្នកបំរើជាតិ ទោះក្នុងរូបភាព មន្ត្រីរាជការ ស៊ីវិល កងកំលាំង យុទ្ធជន អ្នកនយោបាយ សេដ្ឋកិច្ច ឬអ្នកសង្គមកិច្ចក្តី ។ “ទាំងអ្នក ទាំងខ្ញុំ នៅពេលចូលនិវត្តន៍ ឬអសមត្ថភាពគតិ ឬសម្បទា តើត្រូវទៅរំពឹងលើតែក្រសួងសង្គមកិច្ច និងអតីតយុទ្ធជនទាំងស្រុង ឬយ៉ាងណា? ត្រូវទៅរំពឹងលើ កូន ចៅ សាច់ញាត្តិ ផៅសណ្តាន ឬ ត្រូវទៅរំពឹងតែនិងវត្តអារាម? យើងទាំងអស់គ្នាគួរតែនាំគ្នា សាងនូវអ្វីម្យាងទុកបំរុងសម្រាប់ដល់ពេល យើងទាំងអស់គ្នា ឈានចូលដំណាក់កាលនោះ យើងនឹងមានអ្វីៗ ត្រៀមបំរុងទុក​ សម្រាប់ជាទីស្នាក់ ពំនាក់អាស្រ័យ ទាំងយើង កូនចៅយើងតជំនាន់ទៀត” ។

•អនុសាសន៍ទាំងអស់នោះ របស់ថ្នាក់ដឹកនាំ ជាកត្តាជំរុញ អោយនាងខ្ញុំ និងសហការី បង្កើតសមាគម សមាគម អភិវឌ្ឍន៍អតីតអ្នកបំរើជាតិ នេះឡើង ស្វែងរកធនធានគ្រប់បែបយ៉ាង ទាំងដៃគូររួមចំណែក ឧបត្ថម កសាង និងអភិវឌ្ឍន៍ ។

•មិនថាលំបាក អត់ឃ្លាន យូរយ៉ាងណា ក៏នាងខ្ញុំនិងសហការី បាននឹងកំពុងបន្តរពោះពារ ដើម្បីសំរេចបានតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

•ក្នុងនាមនាងខ្ញុំ ជាប្រធាន សមាគម អភិវឌ្ឍន៍អតីតអ្នកបំរើជាតិ  និងសហការី សូមធ្វើការប្តេជ្ញាចិត្តសំរេចបំណងប្រាថ្នាទាំងនោះអោយបាន ជាក់ជាមិនខាន ។

•នាងខ្ញុំ និងសហការី សូមផ្ញើក្តីសង្ឃឹម និងគោរពជូនពរ ថ្នាក់ដឹកនាំ និងជនរួមជាតិទាំងអស់ អោយទទួល បាននូវភាពជោគជ័យ រុងរឿង និងជៀសផុតពីតជម្ងឺ កូវិត ១៩ កុំបីឃ្លាងឃ្លាតឡើយ ។